លោក ឆៃ បញ្ញា គឺជាអ្នកគ្រប់គ្រងហើយជាអ្នកទទួលខុសត្រូវផ្នែកទីផ្សារ និងការលក់នៃក្រុមហ៊ុន អេលីហ្គោឯ.ក(ALIGO CO.,LTD)។
+ភារកិច្ចការ៖
- ទទួលបន្ទុកផ្នែកលក់និងទីផ្សារ
- រៀបចំនិងអភិវឌ្ឍ គោលនយោបាយ និង នីតិវិធីនៃផ្នែកលក់និងទីផ្សារ
- រៀបចំនិងតាមដានផែនការសកម្មភាពសម្រាប់ផ្នែកលក់និងទីផ្សារ
- បណ្តុះបណ្តាលបុគ្គលិក និងអភិវឌ្ឍន៍ផ្នែកលក់និងទីផ្សារ។
+កាតព្វកិច្ច៖
- ត្រួតពិនិត្យផ្នែកលក់និងទីផ្សាររួមមាន ការរៀបចំបុគ្គលិក ការជ្រើសរើសបុគ្គលិក និង ការម្លើងឋានៈ
- រៀបចំនិងធ្វើបច្ចុប្បន្នភាពគោលនយោបាយនិងនីតិវិធីនៃការលក់និងទីផ្សារ
- រៀបចំនិងបង្កើតរបាយការណ៍ស្តង់ដារនៃសមិទ្ធិផលនៃការលក់
- សហការជាមួយផ្នែកផ្សេងទៀតដើម្បីកំណត់តម្លៃលក់បន្ទប់និងធ្វើទីផ្សារលើផលិតផលនិងសេវាកម្ម។
+ទំនួលខុសត្រូវ៖
- ការអនុវត្តគោលនយោបាយនិងនីតិវិធីអោយមានប្រសិទ្ធភាពខ្ពស់
- អនុវត្តនិងតាមដានផែនការយុទ្ធសាស្រ្តលក់និងទីផ្សារពិនិត្យគុណភាពនៃរបាយការណ៍ (ទាន់ពេលនិងត្រឹមត្រូវ)។
- មានសមត្ថភាពក្នុងការធ្វើឱ្យប្រសើរឡើង លើផលិតផលឬ សេវាកម្ម ដែលមានស្រាប់និងណែនាំផលិតផលថ្មីដែលឆ្លើយតបនឹងតម្រូវការទីផ្សារ។