News information | aligo.com.kh
Create Your World
X You has been :
X You has been :

វិធីងាយៗជួយឲ្យក្រចកស្អាតរឹងមាំ និងលូតលាស់ល្អ

ក្រចកមានស្រទាប់ជាច្រើន ដែលមានប្រភេទប្រូតេអ៊ីនរឹង ឬហៅថា Keratin។ ក្រចកក៏ជាផ្នែកសំខាន់មួយដែលអាចបង្ហាញពីស្ថានភាពសុខភាពរបស់អ្នក។ ក្រចកដែលមានសុខភាពល្អគឺមានសភាពរលោងហើយរឹង គ្មានស្នាមឆ្នូតឬប្រេះ និងគ្មានស្នាមលឿង។ ប្រសិនបើក្រចករបស់អ្នក មិនសូវដុះល្អ មានវិធីងាយៗមួយចំនួន ដែលអាចសាកល្បងអនុវត្តនៅផ្ទះដើម្បីជួយឲ្យក្រចករឹងមាំ និងដុះលឿនជាងមុន។

 

១. ញ៉ាំអាហារដែលមានសារធាតុ Biotin

Biotin គឺជាប្រភេទេវីតាមីន B ម្យ៉ាងដែលជួយឲ្យរាងកាយបម្លែងអាហារទៅជាថាមពល។ តាមការអះអាងមួយចំនួនរបស់អ្នកវិទ្យាសាស្រ្តបានបង្ហាញថា ការញ៉ាំអាហារឬលេបថ្នាំដែលមាន Biotin ,៥ មីលីក្រាមជារៀងរាល់ថ្ងៃ នឹងជួយក្រចកដុះ ក្នុងរយៈពេល២-៣ សប្តាហ៍។សារធាតុ Biotinក៏មាននៅក្នុងអាហារដូចជា៖

       ស៊ុតឆ្អិន

       ត្រីសាឌីន

      គ្រាប់ធញ្ញជាតិ

      ស្រូវសាឡី

      ប្រភេទសណ្តែកផ្សេងៗ

      ចេក

      ផ្សិត។

 ២. ប្រើថ្នាំលាបជំនួយក្រចក


ក្រចកដែលទន់គឺងាយនឹងបាក់ខ្លាំងណាស់ និងប្រើពេលយូរទម្រាំបានដុះឡើងវិញ។ ដើម្បីចៀសពីបញ្ហាមួយនេះ អ្នកជំនាញបានណែនាំឲ្យប្រើប្រាស់ថ្នាំលាបក្រចក ដែលអាចជួយការពារមិនឲ្យក្រចកឆាប់បាក់ ព្រមទាំងជួយឲ្យរឹងមាំជាងមុនផងដែរ។

 ៣. ចៀសវាងការតឬបិតក្រចក


ការតជែលឬបិតកាវនៅលើក្រចក នឹងធ្វើឲ្យក្រចកទន់ខ្សោយឆាប់បាក់ ហេតុនេះហើយអ្នកគួរជ្រើសរើសលាបថ្នាំក្រចកដែលមានគុណភាពខ្ពស់ និងគ្មានសារធាតុមួយចំនួនដូចជា toluen formaldehyde dibutyl phthalate (DBP)

៤. ឧស្សាហ៍កាត់តម្រឹមឲ្យបានទៀងទាត់


ការធ្វើបែបនេះគឺអាចជួយឲ្យក្រចករឹងមាំ ដុះវែងលឿនជាងមុន និងការកាត់បន្ថយការបែកឬបាក់ផ្សេងៗ។ ជាពិសេសត្រូវប្រើកន្ត្រៃកាត់ក្រចកដែលមុតល្អ និងលាបឡេផ្តល់សំណើមឲ្យបានគ្រប់គ្រាន់ ដើម្បីជំនួយដល់ស្បែកប្រអប់ដៃនិងក្រចករបស់អ្នក៕