News information | aligo.com.kh
Create Your World
X You has been :
X You has been :

អត្ថប្រយោជន៍ធំៗ ៤យ៉ាង ដែលអ្នកនឹងទទួលបានពីការផឹកទឹកដោះគោស្រស់


ទឹកដោះគោស្រស់គឺជាភេសជ្ជៈសម្បូរទៅដោយជីវជាតិច្រើនប្រភេទ ដូចជាប្រូតេអ៊ីននិងកាល់ស្យូម ដែលចាំបាច់ក្នុងការជួសជុលនិងជួយឲ្យឆ្អឺងរឹងមាំ បំប៉នសុខភាពនិងធ្វើឲ្យស្បែកស្អាត។ ការផឹកទឹកដោះគោស្រស់ជារៀងរាល់ថ្ងៃ អ្នកនឹងទទួលបាន អត្ថប្រយោជន៍ធំៗ ៤យ៉ាង ដូចខាងក្រោមនេះ។


១. ជួយសម្រួលពីអាការៈផ្សេងៗ ដែលកើតឡើងមុនពេលមករដូវ

មនុស្សស្រីជាច្រើន បានជួបប្រទះបញ្ហាអារម្មណ៍ប្រែប្រួលមួរម៉ៅ ឈឺរាងកាយ អស់កម្លាំង ចេញមុន ក្នុងអំឡុងពេលមុនមករដូវ។ ហេតុនេះហើយទើបបានជាអ្នកគួរផឹកទឹកដោះគោស្រស់ ព្រោះវាមានជាតិកាល់ស្យូម រួមទាំងវីតាមីនជាច្រើន អាចជួយកាត់បន្ថយការឈឺចុកចាប់ និងអាការៈនានាដែលអ្នកជួបប្រទះ។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ មុនពេលមករដូវ មនុសស្រីគួរផឹកទឹកដោះគោស្រស់ក្តៅឧណ្ណៗចំនួន១កែវ មុនពេលចូលគេង។


២. ជួយឲ្យស្បែកទន់ភ្លឺថ្លា មានសំណើម

ទឹកដោះគោស្រស់សម្បូរទៅដោយ Biotin និងវីតាមីនច្រើនប្រភេទ ជួយដល់ការផលិតខូឡាជែនក្នុងស្រទាប់ស្បែក ធ្វើឲ្យស្បែកស្រស់ថ្លា ទន់ ហាប់ណែន។ លើសពីនេះទៅទៀត សារធាតុ Lactin ដែលមាននៅក្នុងទឹកដោះគោស្រស់ អាចជួយឲ្យស្បែកសភ្លឺរលោងផងដែរ។ ក្រៅពីផឹក អ្នកក៏អាចយកទឹកដោះគោស្រស់លាយគ្នាជាមួយនឹងផ្លែស្ត្របឺរី ធ្វើជាម៉ាស់បិតមុខ ទុកចោលរយៈពេល១០នាទី  ហើយលាងទឹកចេញ នោះស្បែករបស់អ្នកនឹងស្រស់ស្អាត កាត់បន្ថយស្នាមជ្រីវជ្រួញ និងអាចបង្រួមរន្ធញើសផងដែរ។


៣. ជួយឲ្យសក់ដុះវែង និងរលោងចែងចាំង

ក្រៅពីធ្វើឲ្យស្បែកស្អាតហើយ ទឹកដោះគោស្រស់ មានតួនាទីធ្វើឲ្យសក់ដុះវែងក្រាស់ ទន់ រលាស់ មានសុខភាពល្អ។ ប្រសិនបើអ្នកមានសក់ខូច ស្ងួតនិងរឹង អាចប្រើទឹកដោះគោស្រស់ ព្រោះវាជាដំណោះស្រាយដ៏ល្អ ដើម្បីការពារសក់ឲ្យរឹងមាំ និងមិនងាយជ្រុះ។


៤. មានប្រយោជន៍សម្រាប់ការប្រើប្រាស់ជាមួយអាហារ និងសម្ភារផ្សេងៗ

ទឹកដោះគោស្រស់ អាចប្រើប្រាស់ជាមួយនឹងការចម្អិនម្ហូប ដូចជាកាត់បន្ថយក្លិនឆ្អាបជាដើម។ អ្នកអាចយកត្រីទៅត្រាំជាមួយនឹងទឹកដោះគោឲ្យបាន៣០នាទី ទើបយកទៅចម្អិន វាអាចកម្ចាត់ក្លិនឆ្អាប និងធ្វើឲ្យសាច់ត្រីទន់ឆ្ងាញ់។

លើសពីនេះទៅទៀត ទឹកដោះគោស្រស់មានជាតិអាល់កៃឡាំង និងជាតិប្រេង ដែលអាចជួយកម្ចាត់ភាពកខ្វក់ ដែលអ្នកអាចប្រើវាសម្រាប់ជូតនៅលើស្បែកជើង ឬផលិផលស្បែកនានា ដើម្បីឲ្យមានភាពចែងចាំងស្អាតដូចរបស់ថ្មី៕