ស្បែកមុខនឹងឡើងជាតិប្រេងកាន់តែខ្លាំង បើអ្នកចូលចិត្តធ្វើរឿង ២យ៉ាងនេះរាល់ថ្ងៃ
រដូវក្តៅគឺជាពេលវេលាមួយ ដែលធ្វើឲ្យស្បែកមុខឡើងជាតិប្រេងកាន់តែខ្លាំង។ ស្ថិតនៅក្រោមថ្ងៃក្តៅ ស្បែកនឹងផលិតេជាតិប្រេង ជួបប្រទះបញ្ហាស្ងួត និងខ្វះសំណើម ដែលធ្វើឲ្យមានអារម្មណ៍មិនល្អ ថែមទាំងមិនអាចរិះរកវិធីណាមួយ ដើម្បីឲ្យល្អប្រសើរថែមទៀត។ អ្វីដែលកាន់តែពិបាកនោះ ប្រសិនបើអ្នកចូលចិត្តធ្វើរឿង ២យ៉ាងដូចខាងក្រោមនេះ ជារៀងរាល់ថ្ងៃ នោះស្បែកនឹងកាន់តែឡើងជាតិប្រេងលើសដើម។
កំហុសទី១៖ ព្យាយាមលុបលាងមុខច្រើនដង

ការលុបលាងមុខឲ្យបានស្អាត គឺជាជំហានដំបូងដែលអាចជួយកម្ចាត់ជាតិប្រេងលើស្បែក ប៉ុន្តែបើអ្នកមានទម្លាប់នៅមិនសុខ ហើយចូលចិត្តលាងមុខដល់ទ៣-៤ដង ក្នុងមួយថ្ងៃ វានឹងបង្កផលប៉ះពាល់ដល់ស្រទាប់ស្បែក និងមិនអាចជួយអ្វីដល់សុខភាពស្បែកបានឡើយ។
កំហុសទី២៖ ប្រើក្រដាសសម្រាប់ជូត

ក្រដាសប្រភេទត្រូវបានគេពេញនិយម សម្រាប់ប្រើជូតជាតិប្រេងលើមុខ ហើយវាងាយស្រួលនិងមានតម្លៃសមរម្យទៀតផង។ យ៉ាងណាមិញ វាគ្រាន់តែជារបស់បន្ទាប់បន្សំ ដែលអ្នកមិនគួរប្រើញឹកញាប់ពេកទេ ពុំដូច្នោះស្បែកនឹងអស់ជាតិប្រេងធម្មជាតិ ហើយវានឹងធ្វើការបញ្ចេញជាតិប្រេងកាន់តែខ្លាំងជាងមុន។
ដំណោះស្រាយដ៏ល្អដែលអ្នកអាចថែរក្សាចំពោះប្រភេទស្បែកមុខប្រេង គឺត្រូវលាបឡេឬគ្រីមផ្តល់សំណើមឲ្យបានគ្រប់គ្រាន់ ដើម្បីជួយការពារសុខភាពស្បែក និងទប់ស្កាត់ជាតិប្រេង៕




