News information | aligo.com.kh
Create Your World
X You has been :
X You has been :

វិធីសំខាន់ៗ ជួយបំបាត់មុនកប់ មុនក្បាលខ្មៅ និងរន្ធញើសធំ

ប្រសិនបើអ្នកមានទម្លាប់ផាត់មុខជារៀងរាល់ថ្ងៃ វាមានការពិបាកបន្តិចដើម្បីចៀសមិនឲ្យមុខកើតមុន ឬស្ទះរន្ធញើស។ថ្ងៃនេះដែរ Aligo សូមណែនាំវិធីធម្មជាតិសំខាន់ៗ ដើម្បីព្យាបាលបញ្ហាមុខមុនដោយខ្លួនឯង។ វិធីទាំងនេះ ដែរនឹងជួយអ្នកកាត់បន្ថយមុន មុនក្បាលខ្មៅឬមុនរលាកឲ្យបាត់ចេញពីស្បែកមុខ។ វាក៏ជួយធ្វើឱ្យស្បែករបស់អ្នកស្រស់ថ្លាផងដែរ។

១. ប្រើទឹកឃ្មុំដើម្បីកម្ចាត់មុនដែលកកស្ទះ ព្រោះទឹកឃ្មុំគឺជាអង់ទីប៊ីយ៉ូទិកធម្មជាតិ អាចស្រូបយកភាពកខ្វក់ចេញពីរន្ធញើស។

របៀបធ្វើ៖ ប្រើទឹកឃ្មុំ ១-២ ស្លាបព្រាបាយឲ្យសមល្មមជាមួយនឹងផ្ទៃមុខ។  បន្ទាប់ពីលាបពេញផ្ទៃមុខ ត្រូវប្រើដៃរបស់អ្នកម៉ាស្សាជារាងជារង្វង់ថ្នមៗឲ្យសព្វពេញផ្ទៃមុខ។ ចំពោះអ្នកដែលមានបញ្ហាមុន សូមកុំជូតខ្លាំងឬចុចខ្លាំងពេក ព្រោះវានឹងធ្វើឱ្យមុនមានការរលាក។ ទុកចោលរយៈពេល ៥-១០ នាទីរួចលាងជម្រះជាមួយទឹកក្តៅឧណ្ឌៗចេញជាការស្រេច ។ត្រូវចាំថាត្រូវជ្រើសរទឹកឃ្មុំសុទ្ធទើបល្អ។


២. ប្រើម៉ាស់ភក់ដើម្បីកម្ចាត់បញ្ហាមុនកប់ និងចេះជ្រើសរើសប្រភេទម៉ាស់ដែលមានគុណភាពខ្ពស់។ ជាទូទៅម៉ាស់ប្រភេទនេះតែងតែត្រូវលាយជាមួយទឹកមុននឹងប្រើប្រាស់។ បន្ទាប់មកត្រូវយកវាទៅលាបនៅលើស្បែកមុខ ទុកចោលរយៈពេល១៥នាទី ឬទុករហូតឲ្យស្ងួតល្មម សឹមលាងចេញជាមួយនឹងទឹកក្តៅឧណ្ណៗ។

៣. ប្រើម្សៅរមៀត ដើម្បីស្រូបយកមុន។ នៅលើទីផ្សារមានប្រភេទម៉ាស់បិតមុខធម្មជាតិច្រើនយ៉ាងខ្លាំងណាស់។ អ្នកអាចសាកល្បងប្រើម្សៅរមៀតធ្វើជាម៉ាស់សម្រាប់សម្អាតស្បែកមុខ និងជួយស្បែកភ្លឺគ្មានស្នាម។ វិធីធ្វើគឺងាយៗ ដោយគ្រាន់តែលាយម្សៅរមៀតជាមួយទឹក ហើយយកលាបនៅលើមុខ ទុកចោលប្រមាណ ១០នាទី ទើបលាងទឹកចេញ អ្នកនឹងសង្កេតឃើញថាផ្ទៃមុខប្រែជាស្រស់ថ្លា ទន់ ម៉ដ្ឋរលោង។

៤. ប្រើស្រ្កាប់ខាត់មុខដើម្បីបំបាត់មុនដែលកប់ក្នុងស្បែក។ យកក្រូចឆ្មារ លាយជាមួយអំបិល យ៉ាអួនិងទឹកឃ្មុំបន្តិច។ បន្ទាប់មកត្រូវយកទៅជូតមុខថ្នមៗ ធ្វើបែបនេះដើម្បីជួយសម្អាតសារឌាតុកខ្វក់ដែលមាននៅក្នុងស្បែក ឬបរិវេណដែលកើតមុន។ ទុកចោលនៅលើមុខ ២-៣ នាទី រួចលាងចេញជាមួយនឹងទឹកក្តៅឧណ្ណៗជាការស្រេច។