News information | aligo.com.kh
Create Your World
X You has been :
X You has been :

៥ វិធី ក្នុងការជ្រើសរើសទឹកតប់មុខឲ្យសមតាមប្រភេទស្បែក

នៅពេលដែលអ្នកជ្រើសរើសទឹកតប់មុខមួយដែលត្រឹមត្រូវតាមប្រភេទស្បែក នោះវានឹងធ្វើឲ្យការប្រើប្រាស់ប្រចាំថ្ងៃកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ស្បែកស្រស់ស្អាតដូចបំណង។ ការជ្រើសរើសប្រភេទខុស អាចបង្កផលប៉ះពាល់ដល់ស្បែក ខាតទាំងលុយកាក់ និងពេលវេលាក្នុងការប្រើប្រាស់។

 ១. ស្បែកមុខទូទៅ


ស្បែកប្រភេទនេះគ្មានអ្វីពិបាកនោះឡើយ ដោយគ្រាន់តែអ្នកជ្រើសរើសទឹកតប់ដែលអាចផ្តល់សំណើមដល់ស្បែកជាការស្រេច។ យ៉ាងណាក៏ដោយ ត្រូវលាបឡេថែបំប៉នជាប្រចាំ ដើម្បីរក្សាស្បែកឲ្យមានសុខភាពល្អ។

 ២. ស្បែកស្ងួត

គួរជ្រើសរើសប្រភេទទឹកតប់ដែលអាចផ្តល់សំណើមបានជ្រៅទៅក្នុងស្រទាប់ស្បែក និងកាត់បន្ថយបញ្ហាស្ងួតប្រេះ។ អ្នកអាចប្រើទឹកតប់លាយបញ្ចូលគ្នាជាមួយជាតិប្រេងលាបមុខ ឬប្រទាលកន្ទុយក្រពើ ដើម្បីជួយឲ្យស្បែកកាន់តែទន់ម៉ដ្ឋរលោង។

 ៣. ស្បែកប្រេង


 

ស្បែកប្រេង ឬមានមុន អ្វីដែលចាំបាច់បំផុតនោះគឺការប្រើប្រាស់ទឹកតប់ដែលមានធាតុផ្សំចម្រាញ់ចេញពីធម្មជាតិ គ្មានជាតិគីមីឬជាតិប្រេង គ្មានបន្ថែមក្លិនទើល្អ។ ទឹកតប់ប្រភេទនេះ វាមិនត្រឹមតែជួយផ្តល់សំណើមប៉ុណ្ណោះទេ ប៉ុន្តែក៏អាចការពារមុខមិនឲ្យឡើងជាតិប្រេង ដែលជាមូលហេតុបង្កឲ្យកើតមុន។

 ៤. ស្បែកចម្រុះ


គួរជ្រើសរើសប្រភេទទឹកតប់ដែលអាចផ្តល់សំណើម គ្មានជាតិគីមី និងគ្មានធាតុផ្សំសកម្មច្រើន។ ដោយសារតែស្បែកប្រភេទនេះ មានកន្លែងខ្លះស្ងួត ខ្លះមានជាតិប្រេង និងខ្លះទៀតមានមុនជាដើម ដូច្នេះហើយទាមទារការថែរក្សាយកចិត្តទុកដាក់ខ្ពស់បំផុត។ ការប្រើប្រាស់ទឹកតប់ ដែលមានកំហាប់ស្រាលស្រទន់ ជាជម្រើសដ៏ល្អបំផុត។

៥. ស្បែកងាយប្រតិកម្ម


អ្វីដែលអ្នកចាំបាច់ត្រូវពិនិត្យមើលមុនគេ គឺសារធាតុផ្សំដែលគ្មានផ្ទុកនូវជាតិអាល់កុល ក្លិនក្រអូប ឬសារធាតុគីមីផ្សេងៗ ដែលអាចបង្កឲ្យស្បែកមានប្រតិកម្ម។ អ្នកអាចប្រើទឹកតប់ដែលស័ក្តិសមជាមួយនឹងប្រភេទស្បែកមុខដែលកើតមុនទើបជាការប្រសើរ៕