News information | aligo.com.kh
Create Your World
X You has been :
X You has been :

ចង់បានស្បែកស្អាតសចែងចាំងពីខាងក្នុង មិនគួររំលងបណ្តុំពណ៌បន្លែទាំងនេះទេ

បន្លែគឺជាអាហារដ៏ល្អសម្រាប់សុខភាពនិងសម្រស់ ប៉ុន្តែមិនមែនចេះតែញ៉ាំៗបានទេ អ្នកក៏ត្រូវតែសង្កេតមើលទៅលើពណ៌របស់វា ប្រសិនបើចង់ទទួលបានស្បែកស្អាតសចែងចាំងពីខាងក្នុង ពីការញ៉ាំបន្លែទាំងនោះ។


១. បន្លែពណ៌បៃតង (កូនស្ពៃ ម្ទេសប្លោក ផ្កាខាត់ណាខៀវ...)


បណ្តុំអាហារពណ៌បៃតងសម្បូរទៅដោយជីវជាតិល្អៗដូចជា បេតាការ៉ូទីន isothiocyanate, lutein និង EGCG។ ទាំងអស់នោះសុទ្ធតែមានតួនាទីជំនួយនិងបណ្តុះកោសិកាថ្មី ជួយឲ្យស្បែកភ្លឺរលោង ការពារពីភាពខូចខាត ភាពចាស់ ស្នាមក្រហម ស្នាមមុនជាដើម។

២. បន្លែពណ៌ក្រហម (ប៉េងប៉ោះ  ការ៉ុត  ម្ទេសហាវ៉ៃក្រហម...)


អាហារទាំងនេះផ្ទុកនូវជាតិវីតាមីន A ខ្ពស់ ជួយដល់សុខភាពភ្នែក ធ្វើឲ្យស្បែកជាងវ័យ និងការពារស្បែកមិនឲ្យជ្រីវជ្រួញជួយផ្តល់សំណើមដល់ស្បែកបានយ៉ាងល្អផងដែរ។

៣. បន្លែពណ៌លឿង (ល្ហុង ដំឡូងផ្អែម ល្ពៅ ពោត ខ្ញី...)


បន្លែពណ៌លឿងនិងទឹកក្រូច សម្បូរវីតាមីន C ខ្ពស់ ដែលជួយពង្រឹងប្រព័ន្ធការពារភាពស៊ាំនៃរាងកាយឲ្យកាន់តែរឹងមាំ និងជំរុញដល់ការផលិតកូឡាជែន ធ្វើឲ្យស្បែកតឹងណែនទន់រលោង។ 

៤. បន្លែពណ៌ស (ខ្ទឹមបារាំង ខ្ទឹមស ផ្សិត ស្ពៃក្តោប ចេក)

 

បន្លែប្រភេទពណ៌សនេះដែរ ក៏សម្បូរជីវជាតិជាច្រើន ដែលអាចផ្តល់អត្ថប្រយោជន៍រាប់មិនអស់ដល់សុខភាពស្បែក។ ជាពិសេស វាអាចជួយប្រឆាំងនឹងភាពចាស់ ធ្វើឲ្យស្បែកសបែបស៊ីជម្ពូ។ បន្លែពណ៌ស មានមុខងារទប់ស្កាត់ការកើតមុន និងការពារបាក់តេរីបានយ៉ាងល្អ។

៥. បន្លែពណ៌ស្វាយ (ស្ពៃក្តោប ពណ៌ស្វាយ ត្រប់ ប្លូប៊េរី...)


បន្លែពណ៌ស្វាយមានផ្ទុកនូវជីវជាតិសំខាន់ៗដូចជាសារធារុប្រឆាំងអុកស៊ីតកម្ម quercetin, resveratrol, anthicyanidins ដែលមានមុខងារខ្ពស់ក្នុងការការពាររាងកាយនិងស្បែក ពីរ៉ាឌីកាល់សេរី ល្អបំផុតសម្រាប់សុខភាពស្បែក។ អាហារពណ៌ស្វាយមួយចំនួនដូចជា ត្រប់ វាមានសារធាតុប្រឆាំងភាពចាស់ដែលហៅថា  nasunin រីឯ ស្ពៃក្តោបពណ៌ស្វាយសម្បូរដោយអាស៊ីតអូមេហ្កា ៣ អូមេហ្កា ៦ សារធាតុប្រឆាំងអុកស៊ីតកម្ម អាចផ្តល់សំណើមដល់សក់និងស្បែក៕