News information | aligo.com.kh
Create Your World
X You has been :
X You has been :

មករៀនធ្វើម៉ាស់បិតមុខពីទំពាំងបាយជូរ ដើម្បីទទួលបានស្បែកមុខភ្លឺថ្លាតឹងណែន

ប្រសិនបើអ្នកចង់ឲ្យស្បែកមុខស្រស់ស្អាតបែបធម្មជាតិ និងមានភាពភ្លឺរលោងតឹងណែន ការប្រើប្រាស់ផ្លែទំពាំងបាយជូរ គឺជាជម្រើសដ៏ល្អបំផុត។ ដោយសារនៅក្នុងផ្លែទំពាំងបាយជូរ ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់ស្បែក។ កុំនៅបង្អង់យូរតទៀត មកដឹងពីវិធីងាយៗ ក្នុងការធ្វើម៉ាស់បិតមុខទំពាំងបាយជូរ។

១. ទំពាំងបាយជូរ + ស្រ្តប៊េរី (សម្រាប់ស្បែកមុខស្ងួត)


ប្រសិនបើអ្នកមានស្បែកមុខស្ងួត គ្រឿងផ្សំ២មុខនេះ គឺពិតជាស័ក្តិសមខ្លាំងណាស់សម្រាប់អ្នក។ វិធីធ្វើងាយៗដោយគ្រាន់តែ កិនផ្លែឈើទាំង២មុខចូលគ្នាឲ្យសព្វ ក្នុងបរិមាណសមរម្យ រួចយកវាទៅបិតពេញផ្ទៃមុខ ទុកចោល១៥នាទី សឹមលាងចេញជាមួយនឹងទឹកស្អាត។

២. ទំពាំងបាយជូរ + ម្សៅម៉ាស់ភក់ (សម្រាប់ស្បែកមុខប្រេង)


អ្វីដែលត្រូវការនោះគឺម្សៅម៉ាស់ភក់ ឬមានឈ្មោះថាmultani mitti  និងផ្លែទំពាំងបាយជូរ កិនឲ្យម៉ដ្ឋចូលគ្នា អាចបន្ថែមទឹកក្រូចឆ្មារបន្តិច។ បន្ទាប់មកយកវាទៅលាបពេញផ្ទៃមុខ ទុកចោល ១០-១២ នាទី សឹមលាងចេញជាមួយនឹងទឹកស្អាត។ អាចធ្វើបាន ៣ដង ក្នុងមួយសប្តាហ៍ ដើម្បីឆាប់ទទួលបានផល។

៣. ទំពាំងបាយជូរ+ ប៉េងប៉ោះ (សម្រាប់ស្បែកធម្មតា)


សារធាតុផ្សំទាំង២នេះរួមបញ្ចូលគ្នា មានប្រសិទ្ធភាពខ្ពស់ ក្នុងការបំបាត់ស្នាមជ្រួញ ស្នាមផ្នត់ និងស្នាមអុចខ្មៅ។ វិធីធ្វើមិនពិបាកទេ គ្រាន់តែយកវាកិនចូលគ្នាឲ្យសព្វល្អ និងមានសភាពខាប់ល្មម រួចយកវាទៅបិតពេញផ្ទៃមុខ ទុកចោល១៥នាទី ហើយលាងទឹកចេញជាការស្រេច។ សម្រាប់អ្នកដែលមានរង្វង់ភ្នែកខ្មៅ វិធីនេះក៏អាចជួយបានច្រើនផងដែរ៕

ពេលទំនេរៗ កុំភ្លេចសាកល្បងធ្វើទាំងអស់គ្នាណា៎!