News information | aligo.com.kh
Create Your World
X You has been :
X You has been :

អាថ៌កំបាំង ៤ យ៉ាង ជួយធ្វើឲ្យអ្នកនៅតែស្រស់ស្អាត មិនថាត្រូវប្រញាប់ចេញទៅខាងក្រៅយ៉ាងណាក៏ដោយ

មិនថានៅពេលព្រឹក អ្នកមានភាពរវល់មមាញឹកយ៉ាងណាក៏ដោយ អ្នកប្រាកដជានៅតែចង់ឲ្យសម្រស់នៅតែស្រស់ស្អាត មុនពេលចេញទៅខាងក្រៅ។ ហេតុនេះហើយមានអាថ៌កំបាំងមួយចំនួន ដែលអ្នកអាចអនុវត្តបាន ដើម្បីកែប្រែថ្ងៃដែលរវល់ខ្លាំង ឲ្យទៅជាល្អប្រសើរ មិនខាតពេលវេលាច្រើន ហើយនៅតែស្រស់ផូរផង់ថែមទៀត។


១. ជ្រើសរើសវិធីថែរក្សាស្បែកបែបងាយៗ

ការថែទាំស្បែកជាមូលដ្ឋាននិងសំខាន់បំផុតមាន ៣ដំណាក់កាលដូចជា ការលាងសម្អាតស្បែកជាប្រចាំ ការផ្តល់សំណើម និងលាបឡេការពារកម្តៅថ្ងៃ។ ទោះបីរវល់ខ្លាំង ក៏ត្រូវតែឆ្លៀត មិនអាចរំលងបានទេ។

 

២. ប្រើម្សៅទ្រនាប់  Cushion សម្រាប់ផាត់មុខ

នៅពេលប្រញាប់ខ្លាំង គ្មានអ្វីអាចជួយធ្វើឲ្យស្បែកមុខម៉ដ្ឋរលោងភ្លាមៗ ក្រៅពីការលាបប្រើម្សៅទ្រនាប់  Cushion សម្រាប់ផាត់មុខនោះទេ។ វាមានភាពងាយស្រួល អាចបិតបាំងស្នាមបានល្អដោយចំណាយពេលតិច។ មួយវិញវិញ មិនគួរភ្លេចបន្ថែមនូវការលាបម៉ាស្ការ៉ា ដើម្បីបង្កើនភាពទាក់ទាញ។


៣. ជ្រើសរើសម៉ូដសក់ងាយៗ

ដើម្បីសន្សំពេលក្នុងថ្ងៃដ៏មមាញឹក អ្នកអាចធ្វើការក្រងសក់មុនពេលចូលគេង និងទម្លាក់នៅពេលព្រឹក នឹងឃើញបែបធម្មជាតិស្រស់ស្អាតតែម្តង។ អ្នកក៏អាចទម្លាក់សក់ ឬលើកឡើងចងទៅក្រោយជាការស្រេច។


៤. បាញ់ទឹកអប់បន្ថែមភាពទាក់ទាញនិងស្រស់ស្រាយ

ទឹកអប់ដែលមានក្លិនឈ្ងុយប្លែក នឹងអាចបង្កើនមន្តស្នេហ៍ទាក់ទាញទ្វេដង។ ជាពិសេសទោះបីគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការតុបតែងខ្លួន ប៉ុន្តែអ្នកនៅអាចចេញទៅណាមកណាជាមួយនឹងភាពជឿជាក់ជាងមុន៕