ដោះស្រាយបញ្ហាក្លៀកខ្មៅដោយរូបមន្តបែបធម្មជាតិដោយខ្លួនឯង
ក្រៅពីមានស្បែកមុខរួមទាំងស្បែកដងខ្លួនស្រស់ស្អាតហើយ សូម្បីតែស្បែកនៅបរិវេណក្លៀក និងស្បែកក្លៀកក៏ត្រូវតែដូចគ្នាដែរ។ នរណាៗក៏ប្រាថ្នាចង់បានស្បែកក្លៀកម៉ដ្ឋរលោងគ្មានដុំពក និងគ្មានស្នាមខ្មៅផ្សេងៗ ព្រោះវាមានភាពងាយស្រួលនៅពេលចង់ពាក់អាវ ឬស្លៀករ៉ូបវាលៗជាដើម។ ហេតុនេះហើយប្រសិនបើអ្នកចង់សាកនូវវិធីធម្មជាតិ ដែលមានសុវត្ថិភាព ថែមទាំងអាចជួយឲ្យក្លៀកសស្អាតទៀតនោះ អាចសាកល្បងតាមរូបមន្តខាងក្រោមនេះបាន។

អំពិលទុំ + ម្សៅល្មៀត
យកអំពិលទុំទៅត្រាំជាមួយនឹងទឹកក្តៅឧណ្ណៗដើម្បីយកសាច់របស់វា បន្ទាប់មកលាយម្សៅល្មៀតចំនួន ២ស្លាបព្រាបាយកូរចូលគ្នាឲ្យសព្វល្អ រួចយកទៅលាបលើក្លៀក ហើយទុកចោលចំនួន៥នាទី សឹមលាងទឹកចេញ។ គួរអនុវត្ត ២ដង ក្នុងមួយសប្តាហ៍ដើម្បីជួយឲ្យក្លៀកស និងកាន់តែម៉ដ្ឋ។

យ៉ាអួរ + ក្រូចឆ្មារ
រូបមន្តនេះដែរនឹងជួយឲ្យអ្នកកាន់តែទន់ជាងមុន មានសំណើម និងម៉ដ្ឋរលោង។ វិធីងាយៗដោយគ្រាន់តែយកយ៉ាអួរសុទ្ធចំនួន ២ស្លាបព្រាបាយលាយជាមួយនឹងក្រូចឆ្មារមួយចំហៀង។ កូរចូលគ្នាឲ្យសព្វ ហើយយកទៅលាបលើក្លៀក ទុកចោលចំនួន៥នាទី សឹមលាងទឹកចេញ។ គួរអនុវត្ត ១ដង ក្នុងមួយសប្តាហ៍ ប៉ុន្តែបើអ្នកមានក្លៀកខ្មៅខ្លាំង គួរប្រើ២ដង ក្នុងមួយសប្តាហ៍៕




