News information | aligo.com.kh
Create Your World
X You has been :
X You has been :

វិធីធម្មជាតិងាយៗដើម្បីជួយឲ្យស្បែក សម៉ដ្ឋរលោង

យើងជឿជាក់ថាមានមិត្តៗនារីជាច្រើន ដែលចង់បានស្បែកស្អាតភ្លឺរលោងនិងមានសុខភាពល្អ។ អ្នកដែលមានស្បែកស្អាតពិតជាបង្កើនភាពទាក់ទាញភ្នែកមួយកម្រិតទៀត។ បញ្ហាស្បែកខ្មៅស្រអាប់ មិនមែនជារឿងគួរឲ្យស្មុគស្មាញឡើយ ដរាបណាអ្នកយកចិត្តទុកដាក់ថែរក្សា និងដឹងពីវិធីកែខៃសំខាន់ៗនានា។

ថ្ងៃនេះ Aligo មានវិធីបែបធម្មជាតិសម្រាប់បង្ហាញប្រិយមិត្តទាំងអស់គ្នា។ ពេលអនុវត្តហើយធានាថាស្បែករបស់អ្នកនឹងស ហើយស្រស់ស្អាតដោយមិនចាំបាច់ចំណាយលុយច្រើននោះទេ។ តោះទៅមើលថាតើមានវិធីអ្វីខ្លះទៅ?


១. ការជម្រុះកោសិកាចាស់ៗនៅលើស្បែក

ការប្រើស្រ្កាប់គួរធ្វើវាពីរដងក្នុងមួយសប្តាហ៍ ដើម្បីជួយជម្រុះកោសិកាស្បែកចាស់ៗចេញ។ វិធីនេះអាចជួយឲ្យស្បែកដុះនូវកោសិកាថ្មី ធ្វើឲ្យស្បែកសភ្លឺថ្លាជាងមុន។ស្របពេលជាមួយគ្នានេះដែរ អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃឲ្យបានជាប់ជាប្រចាំ។

២.ជ្រើសរើសផលិតផលជម្រុះកោសិកាដែលមានសារធាតុ AHA ឬផ្លែឈើសម្បូរជាតិអាស៊ីត

អាចធ្វើពីរដងក្នុងមួយសប្តាហ៍ ព្រោះវាអាចជួយជម្រុះកោសិកាងាប់ៗនៅលើស្បែក សភ្លឺរលោងបន្ទាប់ពីធ្វើរួច។


៣. ប្រើយ៉ាអួរនិងក្រូចឆ្មារដើម្បីជម្រុះកោសិកាចាស់ៗ

លាយគ្រឿងផ្សំ ២ មុខនេះបញ្ចូលគ្នា ហើយយកលាបនៅលើស្បែក ទុកចោលប្រមាណ ២០នាទី ហើយលាងទឹកចេញជាការស្រេច។ 

៤. ទឹកឃ្មុំនិងយ៉ាអួរ


វិធីនេះជួយធ្វើឲ្យស្បែកសទន់រលោងមានសំណើម។ ត្រូវលាយវាចូលគ្នាហើយលើស្បែក​ ទុកចោលប្រហែល ២០ នាទីរួចលាងសម្អាតចេញឲ្យបានស្អាតល្អ។

៥. ចេកទុំជាមួយទឹកដោះគោស្រស់
វាជួយឱ្យស្បែកសនិងភ្លឺថ្លា សម្រាប់វិធីធ្វើវិញដោយគ្រាន់តែកិននិងលាយ គ្រឿងផ្សំទាំង២មុខបញ្ចូលគ្នា បន្ទាប់មកលាបលើរាងកាយហើយទុកចោលប្រហែល ២០ នាទីបន្ទាប់មកលាងជម្រះចេញឲ្យបានស្អាត។
៦. ផ្លែល្ហុងជាមួយទឹកដោះគោស្រស់


ត្រូវយកផ្លែល្ហុងកិនលាយគ្នាជាមួយទឹកដោះគោស្រស់ ហើយកូរឱ្យសព្វ បន្ទាប់មកយកមកលាបលើរាងកាយរួចទុកចោលប្រហែល ២០ នាទីរួចលាងទឹកចេញ៕