News information | aligo.com.kh
Create Your World
X You has been :
X You has been :

តិចនិកធ្វើឲ្យសក់សំពោងពិបាកសិត ប្រែមកជាត្រង់ មិនជំពាក់រញ៉េរញ៉ៃ

ជឿជាក់ថាមនុស្សស្រីប្រាកដជាខ្វាយខ្វល់ចំពោះសុខភាពសក់ និងភាពស្រស់ស្អាតនៃសរសៃសក់ខ្លាំងណាស់។ ឲ្យតែពេលចេញទៅខាងក្រៅម្តងៗ ត្រូវផ្លុំផង កៀបផង ដើម្បីធ្វើឲ្យសក់ត្រង់ទន់រលោងស្អាត។ ប៉ុន្តែគ្រាន់តែចេញពីផ្ទះ ត្រូវខ្យល់ត្រូវថ្ងៃ សក់ឆាប់សំពោង ស្ងួត និងរញ៉រញ៉ៃខ្លាំងមែនទែន។ យ៉ាងណាកុំបារម្ភអី យើងនឹងណែនាំតិចនិក ដែលជាដំណោះស្រាយដ៏ល្អសម្រាប់អ្នក។

១. ប្រើសាប៊ូបន្ទន់


បន្ទាប់ពីកក់សក់រួច ត្រូវប្រើសាប៊ូបន្ទន់ឲ្យបានទៀងទាត់ ព្រោះវាអាចជួយធ្វើឲ្យសក់រលាស់ និងផ្តល់សំណើមដល់សក់ដែលស្ងួត ខូច ឲ្យមានទម្ងន់ឡើងវិញ។ ជាពិសេសវានឹងធ្វើឲ្យសក់រលោង ងាយស្រួលសិតមិនជំពាក់ដូចមុន។

២. ប្រើវិធីជំនួយដល់សរសៃសក់


ក្នុងមួយសប្តាហ៍ អ្នកគួរប្រើវិធីធម្មជាតិឲ្យបានម្តង ពិព្រោះវាជួយឲ្យសក់ ទន់ រលោង ត្រង់ និងស្រស់ស្អាត មានសុខភាពល្អ។ អ្នកអាចប្រើវិធីព្យាបាលបែបធម្មជាតិមួយចំនួនដូចជា ប្រេងដូង ប្រេងអូលីវ ស៊ុត ជាដើម។

៣. មិនត្រូវជូតត្រដុសសក់ខ្លាំងៗពេក


បន្ទាប់ពីកក់សក់រួច មិនគួរជូតសក់ខ្លាំងៗពេកដើម្បីធ្វើឲ្យឆាប់ស្ងួតនោះទេ។ ការធ្វើបែបនេះ អាចបណ្តាលឲ្យសក់ឆាប់ខូច បែកចុង ដូច្នេះគួរជូតផ្អោបថ្នមៗទើបល្អ។

៤. ប្រើសឺរ៉ូមចិញ្ចឹមនិងការពារសរសៃសក់


សេរ៉ូមឬប្រេងជំនួយសរសៃសក់ អាចជួយឲ្យសក់មិនសំពោងឬជំពាក់ និងត្រង់ស្អាតបានពេញមួយថ្ងៃ ថែមទាំងធ្វើឲ្យសក់មានសំណើម ពោរពេញដោយភាពរលោងចែងចាំង។

កុំភ្លេចអនុវត្តតិចនិកងាយៗខាងលើ​ ដើម្បីទទួលបានសក់ដែលស្អាតគួរឲ្យគយគន់!